ប្រសិនបើអ្នកលេបថ្នាំ PrEP រាល់ថ្ងៃ ហើយអ្នកភ្លេចលេបថ្នាំមួយកម្រិតដូសអ្នកនៅតែមានការការពារដែលមានកម្រិតខ្ពស់។ ប្រសិនបើអ្នកភ្លេចលេបថ្នាំ១កម្រិតដូស អ្នកគ្រាន់តែលេបភ្លាមនៅពេលដែលអ្នកនឹកឃើញ។ ជាឧទាហរណ៍ ប្រសិនបើអ្នកលេបថ្នាំ PrEP ពេលព្រឹក ប៉ុន្តែថ្ងៃមួយអ្នកភ្លេចហើយនឹកឃើញនៅម៉ោង ១០យប់ អ្នកអាចលេបភ្លាមហើយបន្តលេបពេលព្រឹកនៅថ្ងៃបន្ទាប់ដូចធម្មតា។