PrEP (ពាក្យពេញគឺ Pre-Exposure Prophylaxis) ជាការប្រើឱសថក្នុងការបង្កាកុំឱ្យឆ្លងមេរោគអេដស៍ដោយលេបឱសថនោះ (ជាប្រភេទឱសថប្រឆាំងមេរោគអេដស៍រួមបញ្ចូលគ្នា) ជារៀងរាល់ថ្ងៃ។ PrEP ជាការបង្ការដល់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ប៉ុន្តែមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍។ ភស្តុតាងនានាបានបង្ហាញថា នៅពេលដែលអ្នកលេបឱសថនេះទៀងទាត់និងត្រឹមត្រូវ វានឹងជួយកាត់បន្ថយអាត្រាឆ្លងមេរោគអេដស៍ស្ទើរដល់កម្រិតសូន្យ។ គួរកត់សម្គាល់ថា PrEP មិនបង្ការការមានផ្ទៃពោះឬជំងឺកាមរោគផ្សេងៗឡើយ។
PrEP គឺសម្រាប់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ដែលមានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឬការប្រើប្រាស់គ្រឿងញៀន។ ហេតុផលជាច្រើនដែលអ្នកគួរពិចារណាប្រើប្រាស់ PrEP មានដូចជា៖