អ្នកនាំសារថ្មីនៅក្នុងយុទ្ធនាការ «ការពារខ្លួនអ្នក» ក្នុងរដូវកាលនេះ មានដូចជា កញ្ញា នីគីនីគី កញ្ញា ស៊ីនូរ៉ា រ៍ត្នន៍ និង លោក វិ យ៉ារ៉ូ ដែលពួកគាត់សុទ្ធសឹងជាអ្នកមានទេពកោល្យសិល្បៈ និងត្រូវបានមនុស្សជាច្រើនទទួលស្គាល់ គោរពស្រលាញ់ ចូលចិត្តនៅក្នុងប្រទេសកម្ពុជា។ បើនិយាយពីយុទ្ធនាការមុនៗវិញ យើងមានអ្នកនាំសារត្រឹមតែមួយរូបប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរដូវកាលនេះវិញយើងមានអ្នកនាំសារដល់ទៅ ៣រូប ដែលនោះឆ្លុះបង្ហាញថា យុទ្ធនាការ «ការពារខ្លួនអ្នក» នៅ
ព័ត៌មាន
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ គាំទ្រពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានកិច្ចសហការនិងគាំទ្រពី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញក្រុមប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា
តើអ្វីទៅជាPrEP? ប្រឹព (PrEP): ពាក្យពេញ គឺ Pre-Exposure Prophylaxis ដែលមានន័យថា ជាការប្រើឱសថប្រឆាំងមេរោគអេដស៍ ក្នុងការបង្ការកុំឱ្យឆ្លងមេរោគអេដស៍ ដោយលេបជារៀងរាល់ថ្ងៃ។ តើនរណាខ្លះដែលត្រូវប្រើប្រាស់ PrEP? PrEP គឺសម្រាប់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ដែលមានការប្រឈម ខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឬការប្រើប្រាស់គ្រឿងញៀន។ ហេតុផលជា ច្រើនដែលអ្នកគួរពិចារណាប្រើប្រាស់ PrEP មានដូចជា៖ អ្នកមិនបានប្រើប្រាស់ស្រោមអនាម័យរាប់ពេលដែលអ្នករួមភេទនិងអ្នកមានដៃគូច្រើន។ អ្នកមានការ
ភ្នំពេញ៖ ដោយចង់បង្ការការឆ្លងមេរោគអេដស៍ ដែលជាទង្វើបារម្ភពីសុខុមាលភាពនៃសាធារណជន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ (NCHADS) ក្រោមការឧបត្ថម្ភរបស់អង្គការ UNAIDS និង សហការជាមួយគម្រោង EpiC បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលហៅកាត់ថា «ប្រឹព PrEP» ក្នុងប្រទេសកម្ពុជា។